មនុស្សកាន់តែច្រើន បានងាកមកប្រើប្រាស់ Windows Phone ហើយបោះបង់ចោល នូវប្រព័ន្ធប្រតិបត្តិការ ដូចជា Android, iOS និង BlackBerry ជាដើម។
ជាមួយគ្នានេះដែរ ដើម្បីសម្រុះសម្រួល ដល់អ្នកប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Windows Phone ថ្មី នៅក្នុងទូរស័ព្ទដៃ ស្មាតហ្វូន របស់ពួកគេ ក្រុមហ៊ុន Microsoft កាលពីពេលថ្មីៗនេះ បានបើកដំណើរការ នូវកម្មវិធី ដ៏មានសារៈប្រយោជន៏មួយ ដែលឥឡូវនេះ អ្នកអាចទាញយក បានហើយ នៅលើ Windows Phone Store ដែលកម្មវិធីនោះ មានឈ្មោះថា “Try Lumia”។
Try Lumia គឺជាកម្មវិធីមួយ ដែលផ្តល់ជូន អ្នកប្រើប្រាស់ Windows Phone នូវការបង្រៀន ជាលក្ខណៈវីដេអូ និងផ្ទាំងស្លាយ (Slide) ដែលផ្តល់នូវ ការយល់ដឹង មួយចំនួន នៃលក្ខណៈពិសេស បែបមូលដ្ឋាន នៅក្នុងទូរស័ព្ទដៃ ស្មាតហ្វូន របស់ពួកគេ។
ទោះបីជាកម្មវិធី “Try Lumia” នេះ គ្មានប្រយោជន៏ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Windows Phone កម្រិតខ្ពស់ (Advanced Users) ក៏ពិតមែន ប៉ុន្តែវាបានភ្ជាប់មក នូវភាពងាយស្រួល ចំពោះអ្នកប្រើប្រាស់ ឬអ្នកចំណូលថ្មី (Newcomers) នៅលើប្រតិបត្តិការណ៏ មួយនេះ។
ប្រសិនបើអ្នក ចង់ដឹងបន្ថែមទៀត អំពីប្រព័ន្ធប្រតិបត្តិការ របស់ក្រុមហ៊ុន Microsoft មួយនេះ អ្នកអាចសាកល្បង ទាញយក កម្មវិធី “Try Lumia” សម្រាប់ទូរស័ព្ទដៃ Windows Phone របស់អ្នក ដោយឥតគិតថ្លៃ ពី Windows Phone Store ឥឡូវនេះ។
គួរបញ្ជាក់ផងដែរថា កម្មវិធី “Try Lumia” នេះ អាចប្រើប្រាស់បាន គ្រប់ឧបករណ៏ទាំងអស់ ដែលដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1៕
ប្រភព៖khmerload





0 comments:
Post a Comment