ចិន៖ បុរសវ័យ ២៦ឆ្នាំម្នាក់ បានរត់ទៅរកគ្រូពេទ្យ ក្រោយពី យល់ថា សុដន់ចាប់ផ្ដើម រីកធំ។
តាមសម្ដីរបស់គ្រូពេទ្យ បានបង្ហាញឲ្យដឹងថា សុដន់ របស់បុរសខាងលើ ដែលមាន ឈ្មោះថា លោក លី នេះបានរីកធំ ដោយសារតែ អរម៉ូន មាននៅក្នុងស្លាប និងភ្លៅ មាន់បំពង ដែលជាសុទ្ធសឹងតែ ចំណី ដែលគាត់ចូលចិត្ដ បរិភោគនោះ។ នៅក្នុងនោះ គ្រូពេទ្យ បានព្រមាន លោកលី ឲ្យបញ្ឈប់ ការទទួលទានចំណី ឬម្ហូបឆាប់រហ័ស ( fast food ) ទាំងអស់នេះ និងគួរតែ ទទួលទាន បន្លែ និងផ្លែឈើ ឲ្យបានច្រើន នេះបានការដកស្រង់ ចេញពី របាយការណ៍ en.people.cn ។
គួរបញ្ជាក់ថា មាន់បំពង គឺជាចំណី ដ៏មានប្រជាប្រិយភាពមួយ នៅលើពិភពលោក ខណៈដែល មានប្រជាជនចិន ជាច្រើន ចូលចិត្ដ ទទួលទាន ហើយបើតាម ការធ្វើតេស្ដពី បណ្ដាប្រទេសជាច្រើន បានបង្ហាញ ឲ្យដឹងថា មាន់មួយចំនួន និងផលិតផល សាច់ផ្សេងទៀតៗ មានផ្ទុកនូវសារជាតិអរម៉ូន ម្យ៉ាង ដែលធ្វើឲ្យ រាងកាយឆាប់លូតលាស់ និងមាន សារធាតុផ្សេងៗទៀត៕
ប្រភពពី បរទេស


0 comments:
Post a Comment