ភ្នំពេញ៖ កាលពីថ្ងៃទី ១២ ខែឆ្នូ ឆ្នាំ ២០១៥ ម្សិលមិញនេះ ក្រុមហ៊ុន Smart Axiata និង Universal Music Group បាននាំមកនូវការប្រគុំតន្ត្រីដ៏ធំប្រចាំឆ្នាំ ២០១៥ «Jessie J Smart Mega Concert» នៅប្រទេសកម្ពុជា ដែលមានវត្តមានចូលរួម ពីតារាចម្រៀងល្បីឈ្មោះទូទាំងពិភពលោក កញ្ញា Jessie J ។
ការប្រគុំតន្ត្រី Jessie J Smart Mega Concert នេះបានធ្វើឡើងនៅ កោះពេជ្រ ចាប់ផ្តើមពី ម៉ោង ៥ល្ងាច ដោយ មាន ការចូលរួមសម្តែងពី ឯកអគ្គរដ្ឋទូតរបស់ Smart កញ្ញា ឡូរ៉ាម៉ម Jimmy Kiss ស្រីលក្ខណ៍ និង ក្មេងខ្មែរផងដែរ ។
ក្នុងនោះដែរបើតាមការដឹងពី ក្រុមហ៊ុន Smart មនុស្សជាង ៤០,០០០ នាក់ បានទទួលសំបុត្រ ចូលទស្សនា ក្នុងការប្រគុំតន្ត្រីការពីម្សិលមិញនេះ និងមានសំបុត្រចូលរួមធម្មតា ដែលបានចែកជូនដល់សាធារណជនទូទៅ នៅកន្លែងប្រគុំតន្ត្រីជាច្រើនពាន់សន្លឹកថែមទៀតផង។
ប៉ុន្តែអ្វីកាន់តែពិសេសនិង ធ្វើឲ្យទស្សនិកជនកាន់ភ្ញាក់ផ្អើលទៀតនោះ ក្រៅពី Jessie J លើកយកបទចម្រៀងល្បីៗរបស់នាងដូចជាបទ Price Tag, Domino និង Bangbang មកច្រៀងហើយនោះ នាងថែមទាំងបានសម្រក់ទឹកភ្នែក ខណៈពេលកំពុងច្រៀងបទ Flashlight នៅលើឆាកតន្រ្តី ចំពោះមុខទស្សនិជនខ្មែរ និងបរទេស រាប់ពាន់ រាប់ម៉ឺននាក់ថែមទៀតផង ៕
English:
The concert Jessie J Smart Mega Concert held at the Diamond Island, starting at 5 pm with the participation of Ambassador expressed Smart Miss Laura's Mom Jimmy Kiss Srey Leak and Khmer.
According to Smart aware than 40,000 people have received tickets to the concert yesterday and tickets usually distributed to the general public at concerts several thousand ballots.
But something even more special and makes the audience more surprised more than Jessie J cites famous for her such as Price Tag, Domino and Bangbang come and sing and that she also wept while singing Flashlight on stage music before the audience Khmer and foreign thousands of tens of thousands of them.
Home / កំសាន្ដ /
ព័ត៌មាន /
ព័ត៌មានជាតិ
/ Jessie J រំភើបចិត្ត រហូតស្រក់ទឹកភ្នែក ចំពោះមុខទស្សនិកជនខ្មែរ រាប់ពាន់នាក់ ពេលច្រៀងបទ Flashlight (មានវីដេអូ)
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)










0 comments:
Post a Comment