គួរឲរន្ធត់ បន្ទាប់ពីនារី ម្នាក់បេីកឡានបុកគេ ហើយថយក្រោយ កិនស្លាប់១នាក់ និងរបួសធ្ងន់២នាក់

(រាជធានីភ្នំពេញ) ៖ វេលាម៉ោង00:40នាទីយប់ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាងឡានឆ្លាម ស្លាកលេខភ្នំពេញ 2R-8395 បេីកបរដោយមនុស្សស្រីម្នាក់ បានបេីកបុកជាមួយម៉ូតូ Duke ស្លាកលេខភ្នំពេញ 1FF-0099 បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់២នាក់ ស្រី១ ប្រុស១ និងស្លាប់ម្នាក់(ប្រុស) និងរងរបួសស្រាល១នាក់ទៀត ជាសមត្ថកិច្ចដែលកំពុងសម្រួលចរាចរណ៍ ទីតាំងកេីតហេតុស្ថិតនៅតាមផ្លូវជាតិ៥ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ភ្នំពេញ។
បុរសដែលស្លាប់ដោយសារឡានបុក ហេីយថយក្រោយកិនបែកក្បាលស្លាប់ភ្លាមៗនោះ មានឈ្មោះ ឡុង អាយុ២០ឆ្នាំជាង ពាក់អាវស ខោខ្លី ចំណែកអ្នករបួសធ្ងន់២នាក់ទៀតបញ្ជូនទៅសង្គ្រោះដោយឡានពេទ្យកាល់ម៉ែត្រ។ សាច់ញាតិអ្នកស្លាប់បានមកដល់កន្លែងកេីតហេតុរួចបានស្រែកយំគួរឲអាសូរ ហេីយបានវាយឡានស្ត្រីបង្ករ។
ចំណែកឯស្រ្តីជាអ្នកបង្កត្ររូវបានសមត្ថកិច្ចនាំខ្លួន បណ្តោះអាសន្ន ចូលក្នុងសាលាសង្កាត់ឬស្សីកែវ ជៀសវាងការប្រើអំពើហិង្សាពីសាច់ញាតិជនរងគ្រោះ និងប្រជាពលរដ្ឋ ។


Share on Google Plus

About Author

    Blogger Comment
    Facebook Comment

0 comments:

Post a Comment