ក្មេងស្រីម្នាក់ ត្រូវគេរំលោភ និងបាញ់ ២គ្រាប់ រួចបោះចូលអណ្តូង នៅតែអាច រស់ និងវែកមុខ ជនសង្ស័យបានទៀត

ឥណ្ឌា៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីវ័យ ១៥ឆ្នាំម្នាក់ មានឈ្មោះថា Roonam ត្រូវបានគេចាប់ជំរិត និងរំលោភ អស់រយៈពេល ៤យប់ ហើយថែមទាំង ត្រូវគេបាញ់ ចំទ្រូង ចំនួន ២គ្រាប់ និងបោះចូល ទៅក្នុងអណ្តូងជម្រៅ ៩ម៉ែត្រ យ៉ាងព្រៃផ្សៃបំផុត ប៉ុន្តែជាសំណាងល្អ ក្មេងស្រីរូបនោះ នៅតែអាច រស់រានមានជីវិត និងរកយុត្តិធម៌ ឲ្យខ្លួនឯង បានទៀតផង។
 
គួររំលឹកឲ្យដឹងដែរថា នៅថ្ងៃកើតហេតុដំបូង នាងត្រូវបាន មនុស្សស្គាល់គ្នាម្នាក់ ចាប់បញ្ជូនចូល ទៅក្នុងឡានមួយគ្រឿង ពីក្បែរផ្ទះរបស់នាង នៅក្នុងស្រុក West Delhi ទៅផ្ទះដាច់ស្រយាលមួយ នៅក្បែរភូមិ Salempur Gurjar ប្រទេសឥណ្ឌា ខណៈពេលនាង ទៅទិញស៊ីមកាតទូរស័ព្ទ កាលពីថ្ងៃទី២២ ខែវិច្ឆិកា វេលាម៉ោង ៥ល្ងាច កន្លងទៅនេះ។
 
បើតាមសម្តី ក្មេងស្រីរងគ្រោះ បានប្រាប់ប៉ូលីសថា ជនសង្ស័យដែលធ្វើបាបនាង មានគ្នាសរុប ចំនួន ៣នាក់ ក្នុងនោះ មាន២នាក់ គឺជាអនីតិជន ដោយពួកគេ បានចាប់ និងរំលោភនាង អស់រយៈពេល ៤ថ្ងៃ ពោលគឺគ្រប់ពេល ដែលពួកគេ យកអាហារមកឲ្យនាង។
 
បន្ទាប់មក ក្រុមជនសង្ស័យ បានប្រាប់នាងថា ពួកគេនឹងដោះលែងនាង ហើយបានចាប់នាង ចូលទៅក្នុងឡាន តែម្តង។ នាងបានព្យាយាម រត់គេចខ្លួន នៅពេលដែល ក្រុមជនសង្ស័យ បានឈប់ឡាន ដើម្បីផឹកទឹក ប៉ុន្តែខណៈពេលកំពុងតែ រត់គេចខ្លួននោះ ស្រាប់តែជនសង្ស័យ បាញ់ចំនួន ២គ្រាប់ ចំទ្រូងនាង តែម្តង។ ជាមួយគ្នានេះដែរ ក្រុមជនសង្ស័យ បានគិតថានាងស្លាប់ ហើយបានយកនាង ទៅបោះចូល ក្នុងអណ្តូង ជម្រៅ ៩ម៉ែត្រ នៅក្នុងភូមិមួយ ឈ្មោះថា Tughalpur។
 

English:
ndia: According to sources, the girl, 15-year-old named Roonam was kidnapped and raped for 4 night and also was shot in the chest by 2 bullets and thrown into a mine depth of 9 meters cruelly but Fortunately, the girl was still able to survive and justice for themselves as well.
 
It should be noted said that on the day the scene first, she was human know each one delivered into the car from near her home in the land of West Delhi home a remote near the village Salempur Gurjar India while she went to buy a SIM card phone on November 22, 5pm ago.
 
According to the girl told police that the suspect, who mistreated her, there are a total of 3 people, including 2 is a minor, they grabbed and raped her over a period of 4 days, that is, every time they take the food back to her.
 
The suspect then told her that they would release her, and threw her into the car. She tried to escape when the suspect stopped the car to drink, but escaped while 2 suspects suddenly shot her in the chest. At the same time, suspects thought she was dead and took her to throw into the well at a depth of 9 meters at a village called Tughalpur.
Share on Google Plus

About Author

    Blogger Comment
    Facebook Comment

0 comments:

Post a Comment