ចង់​ឆាប់​មានកូន ​គួរ​រួមភេទ ​២​ដង ​ក្នុង​មួយ​ម៉ោង​

គូ​ស្វាមីភរិយា​ជាច្រើន​បានគិត​ថា ចង់​បង្កើន​លទ្ធភាព​មានគភ៌ បុរស គួរ​ចៀសវាង​ការ​រួមភេទ​មុនពេល​រៀប ការ ដើម្បី​កសាង​បរិមាណ និង​គុណ ភាព​មេជី​វិត ប៉ុន្តែ​តាម​ការស្រាវជ្រាវ មួយ​ថ្មី​របស់​មន្ទីរពេទ្យ North Middlesex នៅ​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​បាន ឱ្យដឹងថា ការរួម​សង្វាស​២​ដង​ក្នុង​រង្វង់ មួយ​ម៉ោង អាច​បង្កើន​៣​ដង នូវ​ឱកាស មានកូន​របស់​បុរស​ម្នាក់ ។​ ​

ការស្រាវជ្រាវ​នេះ​ត្រូវបាន ពិសោធន៍​ចំពោះ​គូ​ស្វាមីភរិយា​៧៣​គូ ដែល​ពួកគេ​សុទ្ធតែ​ឆ្លងកាត់​ការបង្ក កំណើត​ក្នុង​ស្បូន ដោយ​ការយក​មេជី​វិត ទៅ​ដាក់​ផ្ទាល់​នៅក្នុង​ស្បូន ។​ ​

តាមរយៈ​នោះ​បុរស​មានលទ្ធភាព​បង្កើតកូន​ខ្សោយ ត្រូវបាន​ពួក​វេជ្ជបណ្ឌិត​សំណូមពរ​បញ្ចោ​ញ​ទឹកកាម ២​ដង​ក្នុង​រង្វង់​មួយ​ម៉ោង ។​បន្ទាប់មក​គំរូ មេជី​វិត​នៃ​ការ​បញ្ចោ​ញ​លើក​ទី​២ ត្រូវ បាន​បូម​ដាក់បញ្ចូល​ទៅក្នុង​ស្បូន​របស់ ស្ត្រី​ជា​ភរិយា ។ លទ្ធផល​គឺ​អត្រា​មានគភ៌ កើនឡើង​២០​ភាគរយ​, ខ្ពស់ជាង​៣​ដង ប្រៀប​នឹង​អត្រា​ជោគជ័យ​៦​ភាគរយ (​វិធីសាស្ត្រ​ដូចគ្នា​) នៃ​ការ​បញ្ចោ​ញ​ទឹក កាម​លើក​ទី​១ ។​ ​ ​

​ពួក​ជំនាញការ​បានឱ្យដឹងថា លទ្ធផល​នេះ​បាន​ផ្តួលរំលំ​ទស្សនៈ​ជា ប្រពៃណី​ដែល​ចាត់ទុកថា បុរស​គួរ ''​សន្សំសំចៃ​'' មេជី​វិត​របស់ខ្លួន ដើម្បី​មានកូន ។ តាម​ទស្សនៈ​នេះ​គេ​ជឿថា ដើម្បី មានកូន​បុរស​ត្រូវ​ចៀសវាង​រួមភេទ​ជា មួយ​ភរិយា​តិច​បំផុត​២​ថ្ងៃ ដើម្បី​ត្រៀម សម្រាប់​ថ្ងៃ ''​សំខាន់​'' ប៉ុន្តែ​ការស្រាវជ្រាវ ថ្មី​បង្ហាញថា បុរស​គួរ​បង្កើន​ថែមទៀត នូវ​ការ​រួមភេទ ព្រោះ​វា​នឹង​ជួយ​បង្កើត មេជី​វិត​មានគុណ​ភាពល្អ​ជាង ៕


English:
Many couples think that men want to increase the possibility of pregnancy should avoid sex before marriage to build up the quantity and quality of sperm, but a new studyNorth Middlesex hospital in London, England, said sexual intercourse 2 times within an hour can increase 3 times the chance a man's fertility.
The study is for married couples 73 couples experience they are going through in the womb fertilization by the sperm placed directly in the uterus.
That man was able to create weak doctors suggested a controversial semen 2 times within an hour. Then the sperm samples of defrauding 2nd pump integrated into the uterus of a woman as a wife. The result is increased pregnancy rate of 20 percent, higher than 3 times compared to 6 per cent success rate (the same method) of a controversial semen 1.
Experts said the results toppled the traditional viewpoint that considered men should '' save '' their own sperm to have children. This opinion is believed to have children to avoid sex with his wife at least 2 days to prepare for the day '' important '' but new research shows that men should further enhance sexuality because it will help create more sperm quality.
 
Share on Google Plus

About Author

    Blogger Comment
    Facebook Comment

0 comments:

Post a Comment