Ikebukuro ជាក្រុមហ៊ុនរបស់ជប៉ុន បម្រើសេវាយកចិត្តស្រីៗ ដែលមានប្រុសៗទៅស៊ីឈ្នួលដេកជាមួយ ដើម្បីថ្នមថ្នាក់ បំបាត់ទុក្ខ បំបាត់អផ្សុក ចំពោះស្រីៗណាដែលមានអារម្មណ៍ឯកា កណ្តោចកណ្តែង ឬ ស្ត្រេស ។ ជាសេវាស៊ីឈ្នួលដេកជាមិត្ត ជួយឱ្យកក់ក្តៅ សេវានេះហៅថា «Rose Sheep» ។ ពាក្យ «Sheep» មានន័យថា រាប់កេះឱ្យដេកលក់ ចំណែកពាក្យ Rose ប្រែថា ផ្កាកុលាប រ៉ូមេនទិក ដោយមានបុគ្គលិកជាប្រុសសង្ហាវ័យពី 20-30 ឆ្នាំ ឱ្យស្រីៗរើសយកទៅដេកតាមចិត្តរបស់ខ្លួន ។សូមកុំច្រឡំ សេវាជួលប្រុសៗឱ្យទៅដេកនេះ មិនមែនទៅដេក «វ៉ៃសិច» ទេ គឺគ្រាន់តែដេកឱបឱ្យកក់ក្តៅ បំបាត់ភាពឯកោពេញមួយយប់ប៉ុណ្ណោះ ។ រីឯតម្លៃសេវាឈ្នួលទៅដេកកំដេរជាមិត្តនោះ មានតាមកម្រិត គឺចាប់ផ្តើមពីដេកសម្រាករយៈពេល ២ ម៉ោង ថ្លៃ 20.000 យ៉េន ស្មើ 656.600 រៀល ឬ 160 ដុល្លារសហរដ្ឋ ។ ដេក ៤ ម៉ោង ថ្លៃ 40.000 យ៉េន ៦ ម៉ោង ថ្លៃ 50.000 យ៉េន និង ១៦ ម៉ោង ថ្លៃ 106.000 យ៉េន ។ ភ្ញៀវដំបូងត្រូវបានបញ្ចុះតម្លៃ 5.000 យ៉េន ក្នុងរយៈពេលដេក ២ ម៉ោង និង 10.000 យ៉េន ក្នុង ៦ ម៉ោង ៕
Home / កំសាន្ដ /
ចំណេះដឹង /
ព័ត៌មាន /
ព័ត៌មានជាតិ /
ព័ត៌មានប្លែក /
សង្គម
/ ពិសេសមែន មានក្រុមហ៊ុនបង្កើតសេវាជួលប្រុសៗ ទៅដេកបំបាត់ទុក្ខស្រីៗ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)



0 comments:
Post a Comment