ឆោម ខ្វាន់ ៖ មាន​របស់​ល្អ​ទុក​ធ្វើ​អ្វី សូម្បីតែ​ត្រី​ក៏​ចង់ឃើញ​ដែរ​

​រាជធានី​ភ្នំពេញ : កញ្ញា ដេ​ន​នី ឈ្មោះ​ពិត​ហៅថា ឆោម ខ្វាន់ ជា​តារា​សម្តែង​សិច​ស៊ី​ដែល​ទើប​លេចមុខ​និង​ឃើញ​វត្តមាន​កម្មវិធី​កម្សាន្ត​ នានា​របស់​ទូរទស្សន៍​នាបច្ចុប្បន្ន​។ នាង​ប្អូនបង្កើត​ របស់​តារា​សម្តែង​ស្រី​កញ្ញា ឆោម ចាន់ ដែល​មានមុខ​ស្រដៀង​គ្នា និង​មាន​សម្រស់​ប្រហាក់ប្រហែលគ្នា​។ តារា​វ័យ​ជាង​២០​ឆ្នាំ​រូបនេះ បាន​ថត​សម្តែង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ថោ​ន ដែល​ទើបតែ​ថ្មីៗ​នេះ​នាង​មាន​វត្តមាន​ក្នុង​បទ​ចម្រៀង​ចំណងជើង​ថា “​ប្តី​ខ្ញុំ​ចាស់​លួច​ក្បត់​ខ្ញុំ​”​។​
 
​ក្រោយ​សម្តែង​បទ ប្តី​ខ្ញុំ​ចាស់​នៅតែ​ក្បត់​ខ្ញុំ រូបថត​បង្ហាញ​ដងខ្លួន​ស្រ​ឡូ​ន ក្នុង​ឈុត​ប៊ី​គី​នី​បិតបាំង​តែ​កេរ្តិ៍​ខ្មែរលើ​ក្រោម​របស់​តារា​សម្តែង​ ថ្មី​ទើប​រះ​លើ​វិថី​សិល្បៈ កញ្ញា ដេ​ន​នី បានធ្វើ​ឲ្យ​បុរសៗ​ជាច្រើន ឃើញ​ហើយ​ស​ង្គ្រឿ​ត​ធ្មេញ​ខ្នាញ​រូប​សម្ផស្ស​សិច​ស៊ី​នេះ ។ បង្ហាញ​ពី​ភាពម៉ឺងម៉ាត់​ជា​ចរិត​ស្ត្រី​ខ្មែរ ពី​រូបថត​នាង​បង្ហាញ​ភាព​សិច​ស៊ី​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​មើលឃើញ​ជា​ សាធារណៈ​នោះ ស្រី​ស្រស់​និយម​បង្ហាញ​ភាព​ហ៊ឺរ​ហា ស៊ីវីល័យ​ក្នុង​បែប​ជានា​រី​ប្រើប្រាស់​សម្ភារៈ​និយម កញ្ញា ដេ​ន​នី ដែល​ទើប​លេច​រូបភាព​សម្តែង​ក្នុង​បទ​ចម្រៀង​របស់​ផលិតកម្ម​ថោ​ន សម្តែង​ជាមួយ​តារាភាពយន្ត​ជើងចាស់​ល្បី​ការងារ​មនុស្សធម៌ លោក សា​វិ​ន ហ្វី​លី បទ​របស់​នាង​ខ្ញុង បទ « ប្តី​ខ្ញុំ​ចាស់​នៅតែ​ក្បត់​ខ្ញុំ​» កញ្ញា ដេ​ន​នី ក៏​សរសេរ​សារ​បញ្ជាក់​ក្នុង​ហ្វេ​ស​ប៊ុ​កនាង​ថា « សិច​ស៊ី​តែ​កាយ​តែ​ចិត្ត​មិន​ងាយ មិន​ទន់​មិន​ជ្រាយ​ដោយសារ​សំដី មិន​OK​ទេ​ដុល្លា​ឡាន​ថ្មី បើ​គ្មាន​ភក្តី​ស្មោះ​នឹង​ស្នេហា នេះ​ជា​ពាក្យពិត​ចេញពី​ចិត្ត​របស់ខ្ញុំ​»​។​
 
​ម្តងនេះ កញ្ញា ដេ​ន​នី លេង​កាន់​ខ្លាំង​ដៃ​ជាង​មុន​ហើយ ខណៈ​ពីមុន​ត្រឹមតែ​ស្លៀក​ប៊ី​គី ឬ​ឈុត​ដេក​ស្តើង​បញ្ចេញ​សាច់​ទ្រូង​និង​ផ្ចិត នៅផ្ទះ​ដើម្បី​ថត​ឲ្យ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ដែលជា​ប្រិយមិត្ត​របស់​នាង​មើល កម្សាន្ត​និង​សរសើរ​នាង​។
 
​កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៥ គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង “Denny Kwan” បាន​បង្ហោះ​រូបនាង​ដោយផ្ទាល់​ក្នុង​ឈុត​ហែល​ទឹក​ពណ៌​ទឹកក្រូច​ដ៏​ស្រស់ស្អាត គួរ​ស្រឡាញ់​ឈរ​មាត់សមុទ្រ​។
 
​ជាពិសេស​នាង​ថតរូប​នាង​អត់​ពាក់អាវ​ហើយ ថត​បែរខ្នង​បញ្ចេញរាង​យ៉ាង​ស្រ​លូន​របស់​នាង​ជាមួយ​សាច់​សខ្ចី​ដូច​ពងមាន់ បក​មួយ​ផុស​ចេញពី​ផ្ទៃ​ទឹកសមុទ្រ​ពណ៌​ខៀវ​។ សម្រាប់​រូបថត​បញ្ចេញ​សាច់​ខ្នង​នោះ​នាង​សរសេរថា “​ខ្ញុំ​ស្រឡាញ់​សេរីភាព​ខ្ញុំ​។ សមុទ្រ​ធំ​វែង​ក៏​គង់​មាន​ច្រាំង ក្តី​ទុក្ខ​ទោះ​ធ្ងន់​ក៏​គង់​មាន​ថ្ងៃ​រសាយ​”​។​
 
​កញ្ញា ដេ​ន​នី គេ​មើលឃើញថា​ជា​តារា​ស្រី​ម្នាក់​ដែល​តែងតែ​ស្លៀកពាក់​សិច​ស៊ី ទោះបីជា​ដើរហើរ​ក្រៅ​ក៏ដោយ​ក៏​នាង​មិន​ទម្លាក់​ដៃ​ឲ្យ​ឈ្មោះ​ជាតា​រា​សិច​ ស៊ី បាត់បង់​ឡើយ​។ គណនី​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ដែលមាន​មិត្ត​បាន​ត្រឹម​៥​ពាន់​នាក់​នោះ តែងតែ​ចូលចិត្ត​និង​គាំទ្រ​សកម្មភាព​សិច​ស៊ី​របស់​នាង​។ មិនតែប៉ុណ្ណោះ គណនី​របស់​នាង​បន្ថែម​អ្នកគាំទ្រ​(Following) ទៀត​មាន​រហូត​ជាង​២​ម៉ឺន​នាក់ តាមមើល​រូបថត​សិច​ស៊ី​របស់​នាង​៕





English:

Beautiful Juan: What do not even want to see


 
Phnom Penh: Miss Dennis had really called the Quantum beautiful sexy actress who recently appeared, and the presence of television entertainment programs the current one. Her brother to actress Miss Chan beautiful girl with a similar and have similar beauty. More than 20-year-old actress has expressed karaoke Town Productions, which has just recently she is present in a song titled " Old my husband cheating on me. "After performing my husband still betraying my old photos show body for Babylon in bikini closure Selena's reputation The new actor before dawn on Sept. street art Dennis had made many men and dental ngkrue Khna sexy beauty . Demonstrates the serious nature Khmer women from her sexy photo posted in social networks seen publicly popular, beautiful girl Hebei University in such a popular material used Ms. Dennis, who recently leaked expressed in song production Town performances with veteran actor known for his humanitarian work Savin Philippines khnhong old my husband betrayed me Ms. Dennis also wrote in her Facebook 'sexy body but a soft heart to not chreay because words are not OK Without new car $ sincere devotion words will love this out of my mind.
 

Share on Google Plus

About Author

    Blogger Comment
    Facebook Comment

0 comments:

Post a Comment